Thursday, March 6, 2014

ថ្នាំ​ផ្សះ (antibiotic) ជួយ​ការពារ​ប្រឆាំងនឹង​ជំងឺ​បង្ក​ពី​មេរោគ/បាក់តេរី ឬ បំបៅ​ក្លាយ

ថ្នាំ​ផ្សះ (antibiotic) ជួយ​ការពារ​ប្រឆាំងនឹង​ជំងឺ​បង្ក​ពី​មេរោគ/បាក់តេរី ឬ បំបៅ​ក្លាយ
  •  
  • ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពីជំពូក​ជឿនលឿន​នៃ​សៀវភៅ​ទីណា​គ្មាន ​វេជ្ជបណ្ឌិត​ថ្មី



ថ្នាំ អំពី​ស៊ី​លីន (ampicillin) និង អា​ម៉ុក​ស៊ី​ស៊ី​លីន (amoxicillin) :~ ថ្នាំ​ផ្សះ​ដែល​ប្រើ​សម្លាប់​មេរោគ​ច្រើន​ប្រភេទ

ថ្នាំ ​ផ្សះ​ដែល​ប្រើ​សម្លាប់​មេរោគ​ច្រើន​ប្រភេទ ​ថ្នាំ​ផ្សះ​អំពី​ស៊ីលីន ​និង​អា​ម៉ុក​ស៊ី​ស៊ី​លីន គឺជា​ថ្នាំ​ដែល​ប្រើ​យ៉ាង​ទូលំទូលាយ គឺ​មានន័យថា​ថ្នាំ​ទាំងពីរ​ប្រភេទ​នេះ​ប្រើ​សម្លាប់​មេរោគ​បានច្រើន​ប្រភេទ ជាង​ថ្នាំ​ដទៃទៀត​នៅក្នុង​អំបូរ​ថ្នាំប៉េ​នី​ស៊ី​លីន (penicillin family) ជារឿយៗថ្នាំ​ទាំងពីរ​ប្រភេទ​នេះ​គឺមាន​ប្រសិទ្ធិ​ភាពដូចគ្នា។ កាលណា​អ្នកអានសៀវភៅ​នេះ​ស្តីពី​អនុសាសន៍​ចំពោះ​ការប្រើ​ថ្នាំ អំពី​ស៊ី​លីន ជារឿយៗអ្នក​អាច​ប្រើ​ថ្នាំ អា​ម៉ុក​ស៊ីស៊ី​លីន ជំនួស​វា​បាន គឺ​ប្រើ​ទៅតាម​កំណត់​ដូ​ស​ត្រឹមត្រូវ (សូម​អាន​ការណែនាំ​ខាងក្រោម) ។
     ថ្នាំ ​ផ្សះ​អំពី​ស៊ី​លីន ​និង​អា​ម៉ុក​ស៊ី​ស៊ី​លីន​ គឺមាន​សុវត្ថិ​ភាពល្អ​ណាស់ ​ហើយ​ជាពិសេស​វា​មានប្រយោជន៍​សំរាប់​ទារក​និង​កុមារតូច។ ថ្នាំ​ទាំងពីរ​ប្រភេទ​នេះ​មាន​ប្រយោជន៍​ក្នុងការ​ប្រើ​ព្យាបាល​ជំងឺ​រលាក​ សួត(pneumonia) ឬ​រលាក​ត្រចៀក(ear infections) ថ្នាំ​អំពី​ស៊ី​លីន​ក៏មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការប្រើ​ព្យាបាល​ ជំងឺរលាកស្រោមខួរ(meningitis)និង ជំងឺ​ធ្ងន់ធ្ងរផ្សេងៗ ដែល​បង្ក​ពី​មេរោគ ឬ បាក់តេរី ដែល​កើតមាន​ចំពោះ​ទារក​ទើបនឹង​កើត ។

ឥទ្ធិពលថ្នំាធ្វើទុកhttp://pool.hesperian.org/w/images/thumb/2/2f/Green-effects.png/25px-Green-effects.png
ថ្នាំ ​ទាំងពីរ​ប្រភេទ​នេះ ប៉ុន្តែ​ជាពិសេស​ថ្នាំ អំពី​ស៊ី​លីន តែង​បង្ក​អាកា​រៈ​ក្អួតចង្អោរ និង រាក​អាចម៍ ។ សូម​ចៀសវាង​ផ្តល់​ថ្នាំ​ទាំងនេះ​ដល់​កុមា​រណា​ដែល​កំពុងមាន​ជំងឺរាក​រូស ​បើ​អ្នក​អាច​ផ្តល់​ផ្សះផ្សេង​មួយជំនួស​វា​បាន ។
     ឥទ្ធិពល ​ដែល​ថ្នាំ​ទាំងនេះ​តែង​ធ្វើទុក្ខ ​មួយទៀត​ គឺ​រោល​កន្ទួល​រមាស់​លើ​ស្បែក។ ស្នាម​កន្ទួលពកៗដែល​កើត​ហើយ​បាត់ទៅវិញក្នុងអំឡុងពេល​ពីរ​បី​ម៉ោង​ គឺ​ប្រហែលជា​រោគសញ្ញា​ប្រតិកម្ម(allergy)នៃ​ថ្នាំ​ប៉េ​នី​ស៊ី​លីន។ សូម​ឈប់​ផ្តល់​ថ្នាំ​នេះ​ក្លា​ម​ហើយ​ហាម​ឲ្យ​ថ្នាំ​ប៉េ​នីស៊ី​លីន​ទៅ​កុមារ​ ម្តងទៀត។ ​បញ្ហា​ប្រតិកម្ម​ថ្នាំ​ទៅ​ថ្ងៃមុខ​ប្រហែលជា​ធ្ងន់ធ្ងរ​ជាង​នេះ ហើយ​អាច​គំរាម​គំហែង​អាយុជីវិត​ទៀតផង។ ចំពោះ​បញ្ហា​ជំងឺ​ខ្លះ​ថ្នាំអេ​រ៉ី​ត្រូ​ម៉ី​ស៊ីន(erythromycin)អាច ​ត្រូវបាន​ ប្រើ​ជំនួស។ ចំពោះ​បញ្ហា​រោល​រមាស់រាបៗ ដូច​ជំងឺ​កញ្ជ្រឹល ​ជាធម្មតា​វា​តែង​កើតឡើង​មួយអាទិត្យ​ក្រោយពី​ការចាប់ផ្តើម​ប្រើ​ថ្នាំពេទ្យ ​ហើយពីរ​បី​ថ្ងៃ​ទើប​បាត់​ទៅវិញ​។ វា​មិនមែន​បង្ក​ពី​បញ្ហាប្រតិកម្ម​ថ្នាំ​ជានិច្ច​ឡើយ។ ប៉ុន្តែ​យើង​ពុំ​អាច​ដឹង​ច្បាស់​ថា​តើ​វា​ជា​បញ្ហា​រោល​រមាស់​បង្ក​ពី​ បញ្ហាប្រតិកម្ម​ថ្នាំ ឬ អត់ ដូច្នេះ​ករណី​ទូទៅ​គឺ​ត្រូវ​ឈប់​ប្រើ​ថ្នាំ​នោះ
សំខាន់http://pool.hesperian.org/w/images/thumb/0/08/NBgrnimportant.png/30px-NBgrnimportant.png
ភាព ​ធន់​សុំា​ចំពោះ​ថ្នាំ​ទាំងនេះ​គឺជា​ទូទៅ​កំពុង​កើតឡើង​យ៉ាងច្រើន។ អាស្រ័យទៅលើ​តំបន់ដែល​អ្នករស់នៅ ​ថ្នាំ​ទាំងនេះ​អាច​ប្រើ​លែង​ត្រូវ​ចំពោះ​ការព្យាបាល​ប្រឆាំង​មេរោគ​ចង្កោម​ ដែលបង្ក​ខ្ទុះ​លើ​ស្បែក(staphylococcus), រោគ​ប្រមេះ(gonorrhea), បាក់តេរី​ម្យ៉ាង​ក្នុង​ពោះវៀន​ដែលបង្ក​ជំងឺរាក​មួល (shigella) ជំងឺ​បង្ក​ដោ​យេ​មេរោគ​ផ្សេងទៀត។
វិធីប្រើប្រាស់http://pool.hesperian.org/w/images/thumb/8/8e/NBgrninjectpill.png/50px-NBgrninjectpill.png
ថ្នាំ ​ផ្សះ​អំពី​ស៊ី​លីន ​និង​អា​ម៉ុក​ស៊ី​ស៊ី​លីន​មានប្រសិទ្ធភាព ​ល្អ​ កាលណា​លេប​វា​តាម​មាត់។ ដើម្បី​ផ្តល់​ថ្នាំគ្រាប់​ដល់​ទារក​ បើ​វា​ជា​គ្រាប់​មូល​រឹង(tablets) សូម​កិន ​ថ្នាំ​ឲ្យ​ហ្មត់ ​ឬ​បើ​វា​ជា​គ្រាប់​មូល​ទ្រវែងទន់(capsule) សូម​កាត់​សំបក​ចាក់​យក​ម្សៅ​ថ្នាំ​ខាងក្នុង​ ហើយ​បែងចែក​ម្សៅ​ថ្នាំ​ជាចំណែក ដើម្បី​យក​កំណត់​ថ្នាំ​ដែល​អ្នកត្រូវការ។ បន្ទាប់មក​យក​ថ្នាំ​មួយចំណែក​នោះ​លាយ​ជាមួយ​ទឹកដោះម្តាយ។ សូម​ប្រើ​ស្លាបព្រា​ឬ​ពែង​ដើម្បី​បញ្ចុក​ទឹកដោះ​លាយថ្នាំ​ដល់​ទារក។ ថ្នាំ​ផ្សះ​អំពី​ស៊ី​លីន​ក៏​អាចផ្តល់​ឲ្យ​តាមរយៈ​ថ្នាំ​ចាក់​ផងដែរ​ ប៉ុន្តែ​ថ្នាំ​ចាក់​គួរតែ​ប្រើ​ចំពោះ​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ ដូចជា​ជំងឺ​រលាកស្រោមខួរ​ ឬ​ដំណាក់​កាលដែល​កុមារ​ក្អួត​ខ្លាំង ​ឬ​មិនអាច​លេបថ្នាំ​បាន​តាម​មាត់។
     ដូចគ្នា ​នឹង​ថ្នាំ​ផ្សះ​ឯទៀត​ដែរ ​ជួនកាល​យើង​ផ្តល់យោបល់​ជា​រយៈពេល​ថា​ត្រូវ​ប្រើ​ប៉ុន្មាន​ថ្ងៃ​ឬសប្តាហ៍​ ដើម្បី​បន្ត​ផ្តល់​ថ្នាំ​ទាំងនេះ​ដល់​អ្នកជំងឺ។ សូម​បន្ត​ឲ្យ​ថ្នាំ​ដល់​អ្នកជំងឺ​ទាល់តែ​រោគសញ្ញា​នៃជំងឺ(រួមទាំង​ គ្រុនក្តៅ) បាន​បាត់​ឈឹង​ យ៉ាងហោចណាស់​ក៏24ម៉ោង​ដែរ។ បើ​កុមារ​មាន​វីរុស​ហ៊ី​វ ​សូមផ្តល់​ថ្នាំ​ឲ្យ​ពេញ​រយៈពេល​នៃ​ចំនួន​ថ្ងៃ​ដែល​បាន​ចុះ​ក្នុង​តារាង។ ដូចគ្នានេះដែរ​ ពេលខ្លះ​យើង​ផ្តល់យោបល់​ពី​ចំណុះ​ថ្នាំ​ដែល​ត្រូវ​ផ្តល់​ឲ្យ​អ្នកជំងឺ។ ជាទូទៅ​សូម​ផ្តល់​ចំណុះ​ថ្នាំ​កម្រិត​ទាប​ដល់​កុមារដែល​ស្គម ​ឬ​ចំពោះ​ជំងឺ​ដែល​មិនសូវ​ធ្ងន់ធ្ងរ ​ហើយ​ឲ្យ​ចំណុះ​ថ្នាំ​កម្រិត​ខ្ពស់​បន្តិច​ដល់​កុមារ​ដែលធាត់​ឬ​ជំងឺ​នោះ​ ធ្ងន់ធ្ងរ ។
ថ្នាំ អា​ម៉ុក​ស៊ី​ស៊ី​លីន (AMOXICILLIN)
ចំពោះ​ជំងឺ​ដែល​បង្ក​ពី​មេរោគ ឬ បាក់តេរី ស្ទើរតែ​ទាំងអស់​ក្នុង​ទារក​ទើបនឹង​កើត
សូម​ផ្តល់​ថ្នាំ​ចំណុះ 62 មី​លី​ក្រាម (mg), 3 ដង​ក្នុង​មួយថ្ងៃ សំរាប់​រយៈពេល​ពី 3 ទៅ 7 ថ្ងៃ។ កំណត់​ចំនួន​ដូ​សនីមួយៗ គឺៈ
¼
នៃ​ចំណុះ 250 មី​លី​ក្រាម (mg), គ្រាប់​មូល​ទ្រវែងទន់ៗ
½
ស្លាបព្រា​កាហ្វេ (2.5 មី​លី​លីត្រ/ml) នៃ 125 មី​លី​ក្រាម / 5 មី​លី​លីត្រ, ថ្នាំ​ទឹក​ស៊ី​រ៉ូ
¼
ស្លាបព្រា​កាហ្វេ (1.25 មី​លី​លីត្រ/ml) នៃ 250 មី​លី​ក្រាម / 5 មី​លី​លីត្រ, ថ្នាំ​ទឹក​ស៊ី​រ៉ូ
សូម​ផ្តល់​ឲ្យ​ទាល់តែ​រោគសញ្ញា​គ្រប់យ៉ាង​នៃ​ជំងឺ​ជា​ដាច់​បាត់​ឈឹង ក្រោយពី 24 ម៉ោង។

ថ្នាំ អំពី​ស៊ី​លីន (AMPICILLIN)
ចំពោះ​ជំងឺ​ដែល​បង្ក​ពី​មេរោគ ឬ បាក់តេរី ស្ទើរតែ​ទាំងអស់​ក្នុង​ទារក​ទើបនឹង​កើត
សូម​ផ្តល់​ថ្នាំ​ចំណុះ 125 មី​លី​ក្រាម (mg), 3 ដង​ក្នុង​មួយថ្ងៃ សំរាប់​រយៈពេល​ពី 3 ទៅ 7 ថ្ងៃ ។ កំណត់​ចំនួន​ដូ​សនីមួយៗ គឺៈ
½
នៃ​ចំណុះ 250 មី​លី​ក្រាម (mg), គ្រាប់​មូល​ទ្រវែងទន់ៗ
1
ស្លាបព្រា​កាហ្វេ (5 មី​លី​លីត្រ/ml) នៃ 125 មី​លី​ក្រាម / 5 មី​លី​លីត្រ, ថ្នាំ​ទឹក​ស៊ី​រ៉ូ
សូម​ផ្តល់​ឲ្យ​ទាល់តែ​រោគសញ្ញា​គ្រប់យ៉ាង​នៃ​ជំងឺ​ជា​ដាច់​បាត់​ឈឹង ក្រោយពី 24 ម៉ោង។
ចំពោះ​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​ទារក​ទើបនឹង​កើត ដូចជា​ជំងឺ​រលាក​សួត ឬ រលាក​ស្រោមខួរ
សូម ​ផ្សំ​ថ្នាំ​ចាក់​ពីរ​ប្រភេទ​បញ្ចូល​គ្នា គឺ​ថ្នាំ អំពី​ស៊ី​លីន និង ថ្នាំ ហ្ស​ង់​តា​ម៉ី​ស៊ីន (gentamicin) ហើយ​ចាក់​ត្រង់​សាច់ដុំ​ភ្លៅ ។ (សូម​មើល​វិធី​ចាក់​ថ្នាំ) ហើយ​សូម​មើលសញ្ញា​បម្រុង​ប្រយ័ត្ន​អំពី​ថ្នាំ ហ្ស​ង់​តា​ម៉ី​ស៊ីន
ចំពោះ ​ទារក​អាយុ​តិចជាង​មួយ​សប្តាហ៍ [សូម​វាស់​កម្រិត​ថ្នាំ​ទៅតាម​ទំងន់​របស់​ទារក
ថ្នាំ អំពី​ស៊ី​លីន ចាក់ 50 មី​លី​ក្រាម (mg) ក្នុង​ទំងន់​មួយ​គីឡូក្រាម, ចាក់​ឲ្យ 2 ដង​ក្នុង​មួយថ្ងៃ សំរាប់​រយៈពេល 5 ថ្ងៃ​យ៉ាងតិច។
និង
ថ្នាំ ហ្ស​ង់​តា​ម៉ី​ស៊ីន ចាក់ 5 មី​លី​ក្រាម (mg) ក្នុង​ទំងន់​មួយ​គីឡូក្រាម, ចាក់​ឲ្យ 1 ដង​ក្នុង​មួយថ្ងៃ សំរាប់ រយៈពេល 5 ថ្ងៃ​យ៉ាងតិច

ចំពោះ ​ទារក​មាន​អាយុ​ចាប់ពី 1 សប្តាហ៍ ទៅ 2 ខែ
[សូម​វាស់​កម្រិត​ថ្នាំ​ទៅតាម​ទំងន់​របស់​ ទារក] ថ្នាំ អំពី​ស៊ី​លីន ចាក់ 50 មី​លី​ក្រាម (mg) ក្នុង​ទំងន់​មួយ​គីឡូក្រាម, ចាក់​ឲ្យ 3 ដង​ក្នុង​មួយថ្ងៃ សំរាប់ រយៈពេល 5 ថ្ងៃ​យ៉ាងតិច
និង
ថ្នាំ ហ្ស​ង់​តា​ម៉ី​ស៊ីន ចាក់ 7.5 មី​លី​ក្រាម (mg) ក្នុង​ទំងន់​មួយ​គីឡូក្រាម, ចាក់​ឲ្យ 1 ដង​ក្នុង​មួយថ្ងៃ សំរាប់​រយៈពេល 5 ថ្ងៃ​យ៉ាងតិច
ថ្នាំ អេ​រ៉ី​ត្រូ​ម៉ី​ស៊ីន (ERYTHROMYCIN)

ថ្នាំ ​អេ​រ៉ី​ត្រូ​ម៉ី​ស៊ីន​ ព្យាបាល​ជំងឺ​ជាច្រើន​ដែល​បង្ក​ពី​មេរោគ​ ឬ​បាក់តេរី ​ដូច​ថ្នាំ​ប៉េ​នី​ស៊ី​លីន(penicillin)ដែរ ​ប៉ុន្តែ​វា​ថ្លៃ​ជាង​បន្តិច។ បច្ចុប្បន្ននេះ​នៅតាម​តំបន់​ជាច្រើន​នៃ​ពិភពលោក​ ថ្នាំ​អេ​រ៉ីត្រូ​ម៉ី​ស៊ីន​ ​មានប្រសិទ្ធភាព​ជាង​ថ្នាំ​ប៉េ​នី​ស៊ី​លីន​ចំពោះ​ករណី​មួយចំនួន​នៃ​ជំងឺ​ រលាក​សួត​។ វា​ក៏​អាច​ប្រើ​បានចំពោះ​ជំងឺ​ខាន់ស្លាក់(diphtheria) និង​ជំងឺក្អកមាន់(pertussis)ផងដែរ។
     ចំពោះ ​មនុស្ស​ដែល​ប្រតិកម្ម​នឹង​ថ្នាំ​ប៉េ​នី​ស៊ី​លីន ថ្នាំ​អេ​រ៉ី​ត្រូ​ម៉ី​ស៊ីន​គឺជា​ថ្នាំ​អាច​ប្រើ​ជំនួស​បានយ៉ាង​ល្អ។ ចំពោះ​ជំងឺ​បង្ក​ពី​មេរោគ​ច្រើន​ប្រភេទ​ថ្នាំ​អេ​រ៉ី​ត្រូ​ម៉ី​ស៊ីន​ក៏​អាច​ យកទៅ​ប្រើ​ជំនួស​ឲ្យ​ថ្នាំតេ​ត្រា​ស៊ី​គ្លី​ន(tetracyline)បាន​ផងដែរ។
ឥទ្ធិពលថ្នំាធ្វើទុកhttp://pool.hesperian.org/w/images/thumb/2/2f/Green-effects.png/25px-Green-effects.png
ជារឿយៗថ្នាំ ​អេ​រ៉ី​ត្រូ​ម៉ី​ស៊ីន​បង្ក​អាកា​រៈ​ក្អួតចង្អោ ​និង​រាក​អាចម៍​ ជាពិសេស​ចំពោះ​កុមារ។ ហាម​ប្រើថ្នាំ​នេះ​លើសពី​រយៈពេល2សប្តាហ៍ ​ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​កើត​ជំងឺខាន់លឿង(jaundice)
វិធីប្រើប្រាស់http://pool.hesperian.org/w/images/thumb/9/9a/NBgrnspoon.png/25px-NBgrnspoon.png
ចំពោះ ​ទារក​ទើបនឹង​កើត ដល់​អាយុ 3 ឆ្នាំ
ក្នុង ​មួយថ្ងៃ​សូម​ផ្តល់​ថ្នាំ​ចំនួន​ ពី30ទៅ50មី​លី​ក្រាម (mg) ក្នុង​ទំងន់​មួយ​គីឡូក្រាម, សូម​បែងចែក​ថ្នាំ​ជា 3 ដូ​ស (ផ្នែក) ។ សូម​ផ្តល់​ឲ្យ​សំរាប់​រយៈពេល​ពី 10 ទៅ 14 ថ្ងៃ ។
ចំពោះ​ទារក​ដែលមាន​ទម្ងន់​មធ្យម​ប្រមាណ 3 គីឡូក្រាម (kg), ថ្នាំ​ក្នុង​ដូ​សនីមួយៗ គួរតែៈ
ផ្តល់ ​ថ្នាំ អេ​រ៉ី​ត្រូ​ម៉ី​ស៊ីន ទឹក​ស៊ី​រ៉ូ​ចំណុះ 0.75 មី​លី​លីត្រ (ml) (គឺ​ច្រើនជាង 1/8 ស្លាបព្រា​កាហ្វេ​បន្តិច) នៃ 250 មី​លី​ក្រាម /5 មី​លី​លីត្រ,
¼
នៃ​ថ្នាំ អេ​រ៉ី​ត្រូ​ម៉ី​ស៊ីន គ្រាប់​រឹង​ចំណុះ 250 មី​លី​ក្រាម​មួយ​គ្រាប់, កិន​វា​ឲ្យ​ហ្មត់​លាយ​ជាមួយ​ទឹកដោះ​ម្តាយ ឬ ទឹក​ឆ្អិន​ត្រជាក់
ចំពោះ ​ជំងឺ​រលាក​ដោះ (mastitis) ក្នុង​អ្នក​ម្តាយ​ដែល​បំបៅ​ដោះ​កូន
សូម ​ផ្តល់​ថ្នាំ អេ​រ៉ី​ត្រូ​ម៉ី​ស៊ីន ពី​ចំនួន 250 ទៅ 500 មី​លី​ក្រាម (មួយ​គ្រាប់ ឬ ពីរ​គ្រាប់​នៃ​ថ្នាំ​គ្រាប់​រឹង​ចំណុះ 250 មី​លី​ក្រាម), 4 ដង​ក្នុង​មួយថ្ងៃ សំរាប់​រយៈពេល 10 ថ្ងៃ
ថ្នាំ ហ្ស​ង់​តា​ម៉ី​ស៊ីន (GENTAMICIN)

ថ្នាំ ​ហ្ស​ង់​តា​ម៉ី​ស៊ីន​គឺជា​ថ្នាំ​ផ្សះ​ដែលមាន​ឥទ្ធិពល​ខ្លាំង​នៃ​អំបូរ​ថ្នាំ ​អា​ម៉ី​ណូ​ល្គី​កូ​ស៊ីដ (aminoglycoside family) វា​អាច​ផ្តល់​ឲ្យ​អ្នកជំងឺ​តាមរយៈ​ការចាក់​ ឬ​បញ្ចូល​សេរ៉ូម(តាម​សរសៃ)។ថ្នាំ​នេះ​អាចធ្វើ​ឲ្យខូច​តម្រង់​នោម​ និង​បាត់បង់​ការ​ស្តាប់ ​ដូច្នេះហើយ​ថ្នាំ​នេះ​គួរតែ​ត្រូវ​ប្រើ​នៅពេល​សង្គ្រោះបន្ទាន់​តែប៉ុណ្ណោះ
      ចំពោះ​ជំងឺ​រលាក​សួត​ ឬ​ជំងឺរលាកស្រោមខួរ ​ទារក​ និង​កុមារ​ សូម​ផ្សំថ្នាំ ហ្ស​ង់​តា​ម៉ី ស៊ីន និង ថ្នាំ អំពី​ស៊ី​លីន លាយ​ចូល​ដើម្បី​ផ្តល់​ឲ្យ​អ្នកជំងឺ ។
សំខាន់http://pool.hesperian.org/w/images/thumb/0/08/NBgrnimportant.png/30px-NBgrnimportant.png
ថ្នាំ ​ហ្ស​ង់​តា​ម៉ី​ស៊ីន​ត្រូវតែ​ផ្តល់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កំណត់​ដូ​ស។ ការផ្តល់​ថ្នាំ​នេះ​ច្រើន​ហួសកំណត់អាច​បណ្តាល​ឲ្យ​ខូច​តម្រងនោម(kidney) ឬ​ធ្វើ​ឲ្យ​ថ្លង់(deafness) គឺ​ស្តាប់​លែង​ឮ​រៀងរហូត។សូមផ្តល់​ថ្នាំ​ត្រឹមត្រូវ​តាម​កំណត់​ដូ​ស ​ទៅតាម​ទម្ងន់​របស់​កុមា​រ។ ហាម​ផ្តល់​ថ្នាំ​តាម​វិធី​កំណត់​ដូ​ស​ថ្នាំ​ទៅតាម​អាយុ​របស់​កុមារ។។ ហាម​ផ្តល់​ថ្នាំ​ហ្ស​ង់​តា​ម៉ី​ស៊ីន​លើសពី​រយៈពេល10ថ្ងៃ។ សូម​ចៀសវាង​ឲ្យថ្នាំ​ដែលមាន​កម្រិត​ខ្ពស់​ខ្លាំង (ចំណុះ10មី​លី​ក្រាម/មី​លី​លីត្រ ​គឺ​ប្រសើរ​ជាង​ចំណុះ40មី​លី​ក្រាម/មី​លី​លីត្រ) ។
ថ្នាំ សេ​ហ្វ​ទ្រី​យ៉ា​សូន្យ (CEFTRIAXONE )

ថ្នាំ ​សេ​ហ្វ​ទ្រី​យ៉ា​សូន្យ​គឺជា​ថ្នាំ​ផ្សះ​ដែលមាន​ឥទ្ធិពល​ខ្លាំង​ ហើយ​ត្រូវបាន​ប្រើ​ព្យាបាល​រោគ​ពុលបង្ក​ពី​បាក់តេរី​ក្នុង​គ្រាប់​ ឈាម(sepsis) និង​ជំងឺរលាកស្រោមខួរ​ ប៉ុន្តែ​ថ្នាំ​នេះ​គួរតែ​ជា​ជម្រើស​ទី​ពីរ។ ត្រូវ​ប្រើ​សំរាប់​ព្យាបាល​ជំងឺ​ទាំងនេះ​ ពីព្រោះ​ថ្នាំ​នេះ​ភាគច្រើន​មាន​គ្រោះថ្នាក់​ដល់​ទារក​ទើបនឹងកើត។ ថ្នាំ​នេះ​គឺមាន​ប្រយោជន៍​ជាពិសេស​សំរាប់​ជំងឺ​ប្រមេះ, រួមទាំង​ជំងឺ​ភ្នែក​ដែល​បង្ក​ពី​មេរោគប្រមេះ​ក្នុង​ទារក​ទើបនឹង​កើត ។
ឥទ្ធិពលថ្នំាធ្វើទុកhttp://pool.hesperian.org/w/images/thumb/2/2f/Green-effects.png/25px-Green-effects.png
ថ្នាំ ​នេះ​គឺអាច​ឈឺចាប់​ខ្លាំង​នៅពេល​ចាក់។ បើ​អ្នកដឹង​វិធី​ប្រើ​ អ្នក​អាច​ធ្វើបាន​ដោយ​លាយថ្នាំ​នេះជាមួយ​ថ្នាំ​លី​ដូ​កា​អ៊ី​ ន(lidocaine)ចំណុះ 1%
សំខាន់http://pool.hesperian.org/w/images/thumb/0/08/NBgrnimportant.png/30px-NBgrnimportant.png
ហាម ​ផ្តល់​ថ្នាំ​នេះ​ដល់​ទារក​អាយុ​តិចជាង​មួយ​សប្តាហ៍។ សូម​ចៀស​វា​ឲ្យ​ថ្នាំ​នេះ​ដល់​ទារក​ដែលកើត​មិន​គ្រប់​ខែ​ ឬ​ជាពិសេស​តូច​ខ្លាំង(ករណី​ដែល​សង្ស័យថា​ទារក​នោះ​កើត​មិន​គ្រប់​ខែ)។ ហាមឲ្យ​ថ្នាំ​នេះ​ដល់​ទារក​បើ​ទារក​មាន​កើត​ជំងឺខាន់លឿង។
វិធីប្រើប្រាស់http://pool.hesperian.org/w/images/thumb/7/74/NBgrninject.png/30px-NBgrninject.png
ថ្នាំ ​នេះ​បាន​ផលិត​ជា​ថ្នាំ​ចាក់​ ឬ​បញ្ចូល​សេរ៉ូម(តាម​សរសៃ)តែប៉ុណ្ណោះ។ ចំពោះ​រោគ​ប្រមេះ​នៅក្នុង​ទារក​ទើបនឹង​កើត​អាយុ7ថ្ងៃ ឬ អាយុ​ច្រើនជាង​នេះ
សូម​ចាក់​ថ្នាំ​ចំណុះ50មី​លី​ក្រាម(mg) ក្នុង​ទម្ងន់​ទារក​មួយ​គីឡូក្រាម​ តែ​ម្តងគត់។ ដូច្នេះចំពោះ​ទារក​មាន​ទម្ងន់​ធម្មតា​ប្រមាណ3គីឡូក្រាម(kg) សូម​ចាក់​ថ្នាំ​ចំណុះ150 មី​លី​ក្រាម(mg).
ចំពោះ ​ជំងឺ​ធ្ងន់ធ្ងរ​ កាលណា​រក​ថ្នាំ​ផ្សះ​ឯទៀត​មិនបាន ចំពោះទារក​ឬ​កុមារ​អាយុ​ច្រើនជាង7ថ្ងៃ
សូម​ចាក់​ថ្នាំ​ចំណុះ 75 មី​លី​ក្រាម (mg) ក្នុង​ទម្ងន់​ទារក​មួយ​គីឡូក្រាម, ចាក់​ម្តងគត់​ក្នុង​មួយថ្ងៃ សំរាប់​រយៈពេល​ពី 7 ទៅ 10 ថ្ងៃ ។ ដូច្នេះ ចំពោះ​ទារក​មាន​ទម្ងន់​ធម្មតា​ប្រមាណ 3 គីឡូក្រាម (kg), សូម​ចាក់​ថ្នាំ​ចំណុះ 225 មី​លី​ក្រាម (mg) ម្តងគត់​ក្នុង​មួយថ្ងៃ ចំពោះ​ទារក​មាន​ទម្ងន់​ធម្មតា ប្រមាណ 6 គីឡូក្រាម (kg), សូម​ចាក់​ថ្នាំ​ចំណុះ 450 មី​លី​ក្រាម (mg) ម្តងគត់​ក្នុង​មួយថ្ងៃ
ថ្នាំ​ផ្សះ​សំរាប់​ព្យាបាល​ភ្នែក

ទីណាគ្មានវេជ្ជបណ្ឌិត > ជំពូក 27: ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > ថ្នំាផ្សះសំរាប់ព្យាបាលភ្នែក: ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក
ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី
ជំពូក​ជឿនលឿន​នៃ​សៀវភៅ​ ទី
ណា​ដែល​គ្មាន​វេជ្ជបណ្ឌិត​ថ្ម

ទារក​ទើបនឹង​កើត និង ការ​បំបៅ​ដោះ​កូន :~ ថ្នាំពេទ្យ
ថ្នាំ ​ផ្សះ(antibiotic)សំរាប់​ព្យាបាល​ភ្នែក ​ប្រភេទ​ថ្នាំ​ប៉ូ​ម៉ា​ត ​និងថ្នាំ​បន្តក់​ គឺ​ប្រើ​ដាក់​ភ្នែក​ទារក​ទើបនឹង​កើត​ដើម្បី​ការពារ​ពី​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរនិង​ពិការភ្នែក​ដែល​វា​អាច​កើតឡើង ​បើសិនជា​ម្តាយ​មាន​ផ្ទុក​ជំងឺ​កាមរោគ​ក្នុង​រន្ធ​យោនី​នៅក្នុង​អំឡុងពេល​ គាត់​សម្រាលកូន។ ថ្នាំ​ភ្នែក​ទាំងពីរ​យ៉ាងនេះ​ក៏ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ភ្នែក​ ដែល​បង្កដោយ​បាក់តេរីផងដែរ។ ប៉ុន្តែ​បើ​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​ សូម​ឲ្យ​អ្នកជំងឺ​លេបថ្នាំ​ផ្សះប្រភេទ​គ្រាប់​ ឬ​ចាក់​ថ្នាំ​ផ្សះ​ជំនួស​វិញ។
វិធីប្រើប្រាស់http://pool.hesperian.org/w/images/thumb/4/4f/NBgrneyedropoint.png/70px-NBgrneyedropoint.png
1%នៃ ​ថ្នាំតេ​ត្រា​ស៊ី​គ្លី​ន(tetracycline)0.5%ទៅ1%នៃ​ថ្នាំអេ ​រ៉ី​ត្រូ​ម៉ី​ស៊ីន(erythromycin)ប្រភេទប៉ូ ​ម៉ា​ត ​គឺ​ត្រូវបាន​ប្រើ​សំរាប់​ការពារ​ជំងឺ​បង្ក​ពី​មេរោគ​ក្រោយពី​កើត​ ហើយ​និង​សំរាប់​ការពារ​ជំងឺ​ភ្នែកតិចតួច​ដែល​បង្ក​ពី​បាក់តេរី។ សូម​ដាក់​ថ្នាំ​ណាមួយ​ក៏បាន​ក្នុងចំណោម​ថ្នាក់​ទាំងពីរ​យ៉ាង​ខាងលើ ដាក់ចូល​ខាងក្នុង​ភ្នែក​ទារក​តែម្តង​គត់​ នៅ​អំឡុង​ពីរ​ម៉ោង​ក្រោយពី​កើត​ភ្លាម។
     បើ ​រក​ថ្នាំ​ផ្សះ​ប្រភេទ​ប៉ូ​ម៉ា​ត​មិនបាន​ អ្នក​អាច​ប្រើ ទឹក​រូបមន្ត​ប៉ូ​វី​ដង់​អ៊ី​អូ​ឌី​ន (solution of povidoneiodine)1តំណក់​នៃ​រូបមន្ត​ចំណុះ2.5%បន្តក់​ចូល​ ភ្នែកម្ខាងៗ ឬទឹក​រូបមន្ត​សៀ​លវ៉ើ​ណៃ​ត្រេ​ត(solutionofsilvernitrate)1តំណក់​នៃ​ ទឹក​រូបមន្ត​ចំណុះ1%បន្តក់ ​ចូល​ភ្នែកម្ខាង។ ទឹក​រូបមន្ត​សៀ​ល​វ៉ើ​ណៃ​ត្រេ​ត​ដែល​ទុក​យូរ ​វា​ហួត​ជាតិ​ទឹក​ទៅជា​ខាប់​ខ្លាំង ​ដូច្នេះ​សូមកុំ​ប្រើ​ទឹកមន្តសៀ​ល​វ៉ើ​ណៃ​ត្រេ​ត​ដែល​ចាស់​រាប់​ថ្ងៃខែ។ វា​នឹងធ្វើ​ឲ្យ​រលាក​ភ្នែក​ទារក។ បើ​អ្នក​សង្ស័យ​ ប្រសើរ​បំផុត​ កុំ​ប្រើ​ទឹកមន្ត​សៀ​ល​វ៉ើ​ណៃ​ត្រេ​ត​ឲ្យ​សោះ។
     ដើម្បី ​ស្វែងយល់​ពី​វិធី​ដាក់​ថ្នាំ​ភ្នែក​ប្រភេទ​ប៉ូ​ម៉ា​ត​ សូម​ទាញ​ត្របកភ្នែក​ក្រោម​ចេញ​ក្រៅថ្នមៗ ហើយ​ច្របាច់​ថ្នាំ​ប៉ូ​ម៉ា​ត​បន្តិច​ល្មម ​ដាក់​ចូលក្នុង​ត្របក​ពី​គល់​ភ្នែក​ជិត​ខ្ទង់ច្រមុះ ​ឆ្ពោះទៅ​កន្ទុយភ្នែក។ ចំពោះ​ថ្នាំ​ប្រភេទ​បន្តក់​ សូម​ទាញ​ត្របកភ្នែក​ក្រោម​ចេញ​ក្រៅថ្នមៗ ហើយ​បន្តក់​ទឹក​ថ្នាំ​ពីរតំណក់​ចូល​ខាងក្នុង​ភ្នែកម្ខាង។ សូមកុំ​ឲ្យ​ចុង​បំពង់​ថ្នាំ​ ឬ​ចុង​ដប​ថ្នាំ​ប៉ះ​នឹង​ភ្នែក​ឲ្យ​សោះ។
ចំពោះ​រោគ​ជ្រាំង (កង់​ឌី​ដា, រោគ​ផ្សិត​យី​ស)

ទារក​ទើបនឹង​កើត និង ការ​បំបៅ​ដោះ​កូន :~ ថ្នាំពេទ្យ


ទីណាគ្មានវេជ្ជបណ្ឌិត > ជំពូក 27: ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > ចំពោះរោគជ្រាំង (កង់ឌីដា, រោគផ្សិតយីស): ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក
ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពីជំពូក​ជឿនលឿន​នៃ​សៀវភៅ​ទីឮណា​ ​គ្មាន​វេជ្ជបណ្ឌិត​ថ្មី

អង្គ ​ធាតុទឹក ហ្ស​ង់​ស្យា​ន-វី​អូ​ឡេ (Gentian violet), ជី​វ៉ី (GV), គ្រី​ស្តា​ល់-វី​អូ​ឡេ (crystal violet), មេ​ទីល​រ៉ូ​ស្សានី​លី​នី​ញ៉ូ​ម ក្ល័​រ​រ៉ា​យ (methylrosanilinium chloride)

អង្គ ​ធាតុទឹក​ទាំងនេះ​ប្រើ​ព្យាបាល​រោគ​ជ្រាំង​ដែលជា​ពពួក​ផ្សិត​យី​ស​កើត​ក្នុង ​មាត់, លើ​ក្បាលដោះរបស់​ម្តាយ​ដែល​បំបៅ​ដោះ​កូន, ក្នុង​ស្រទាប់​ស្បែក​ ឬ​កើត​នៅលើ​បរបេ​យោនី​ ឬ​រន្ធ​យោនី។ អង្គធាតុទឹក​ទាំងនេះ​ ធ្វើការ​ប្រឆាំងនឹង​បាក់តេរី​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ស្បែ​កកើត​ជំងឺ ។
ឥទ្ធិពលថ្នំាធ្វើទុកhttp://pool.hesperian.org/w/images/thumb/2/2f/Green-effects.png/25px-Green-effects.png
ហ្សង់ ​ស្យា​ន-វី​អូ​ឡេ អាចធ្វើ​ឲ្យ​រលាក​ស្បែក ហើយ​បណ្តាល​ឲ្យ​ដំបៅ​កាលណា​ប្រើ​វា​នៅលើ​មាត់ ឬ យោនី។ សូម​ឈប់​ប្រើ​វា បើ​ស្បែ​កមាន​ឡើង​រោល​កន្ទួល ឬ ដំបៅ ។
សំខាន់http://pool.hesperian.org/w/images/thumb/0/08/NBgrnimportant.png/30px-NBgrnimportant.png
ហ្សង់ ​ស្យា​ន​វី​អូ​ឡេ​ធ្វើ​ឲ្យអ្វីៗដែល​វា​បាន​ប៉ះ​ទៅជា​ជាំ​ពណ៌​ស្វាយ។ ពណ៌​ស្វាយ​នេះ​នឹង​រលុប​បាត់​ពីស្បែក​ក្នុងអំឡុងពេល​ពីរ​បី​ថ្ងៃ ប៉ុន្តែ​វា​អាច​ប្រឡាក់​ជាប់​កំណាត់ ហើយ​បោក​មិន​ជ្រះ​ឡើយ ។
វិធីប្រើប្រាស់http://pool.hesperian.org/w/images/thumb/3/3f/NBgrneyedrop.png/20px-NBgrneyedrop.png
សូម​ប្រើ​អង្គ​ធាតុទឹក មេ​ទីល​រ៉ូ​ស្សានី​លី​ញ៉ូ​ម ក្ល័​រ​រ៉ា​យ (ហ្ស​ង់​ស្យា​ន-វី​អូ​ឡេ) ចំណុះ 0.5% សូម​លាប​វា​លើ​ស្បែក, លាប​កៀរ​ក្នុង​មាត់, ឬ​លាប​លើ​បរបេ​យោនី​ឲ្យ​បាន23ដង​ក្នុង​មួយថ្ងៃ
បើ​ជំងឺ​នោះ​មិន ​ចាប់ផ្តើម​ជា​នៅក្នុង​អំឡុង​ពីរ​ថ្ងៃ សូម​ព្យាយាម​ដូរ​ទៅ​ថ្នាំ​ផ្សេង​វិញ
ថ្នាំ នី​ស្តា​ទីន (NYSTATIN)

ថ្នាំ ​នី​ស្តា​ទីន​មានប្រសិទ្ធភាពល្អ​ចំពោះ​រោគ​ផ្សិត​យី​ស​ស្ទើរតែ​ទាំងអស់​ដែល​ កើត​ក្នុង​មាត់, លើ​ក្បាលដោះ ឬ​ស្បែក ​ឬ​ក្នុង​រន្ធ​យោនី។ ថ្នាំ​នេះ​បាន​ផលិត​ជា​ថ្នាំ​ទឹក​សំរាប់​ប្រើ​ក្នុង​មាត់, ថ្នាំ​នេះ ​ផលិត​ជា​ប្រភេទក្រែ​ម, ម្សៅ, ឬ​ជា​ថ្នាំ​គ្រាប់​សំរាប់​ស៊ុ​ល​ចូលក្នុង​រន្ធ​យោនី។
ឥទ្ធិពលថ្នំាធ្វើទុកhttp://pool.hesperian.org/w/images/thumb/2/2f/Green-effects.png/25px-Green-effects.png
ស្បែក ​អាច​ក្លាយទៅជា​ស្លោក​ ឬ​រលាក​ត្រង់​កន្លែង​ថ្នាំ​នី​ស្តា​ទីន​បាន​ប៉ះពាល់។ ករណីនេះ​មិនកើតឡើង​ទូទៅ​ឡើយ។ សូម​ឈប់​ប្រើ​វា​បើ​អ្នក​កើត​រោល​កន្ទួល​លើ​ស្បែក។ ជួនកាល​ថ្នាំ​នី​ស្តា​ទីន​ធ្វើឲ្យ​អ្នក​ប្រើ​រាក​អាចម៍។
សំខាន់http://pool.hesperian.org/w/images/thumb/0/08/NBgrnimportant.png/30px-NBgrnimportant.png
រោគ ​ផ្សិត​យី​ស​ដែល​មិន​ធូរស្រាល​នឹង​ការព្យាបាល​ដោយ​ថ្នាំ​នី​ស្តា​ទីន​ឬ​ ផ្សិត​យី​ស​នោះ​ជា​ហើយកើតមក​វិញ​ម្តង​ហើយ​ម្តងទៀត ​វា​អាចជា​រោគសញ្ញា​នៃ​វីរុស​ហ៊ី​វ។
វិធីប្រើប្រាស់http://pool.hesperian.org/w/images/thumb/3/3f/NBgrneyedrop.png/20px-NBgrneyedrop.png
ទឹក ​ថ្នាំ នី​ស្តា​ទីន មាន​ផលិត​ក្នុង​ចំណុះ 100,000 យូ​នី​ត​ក្នុង​មួយ​មី​លី​លីត្រ (units per ml) (ឬ​ជួនកាល​ផលិត500,000យូ​នី​ត​ក្នុង​មួយ​មី​លី​លីត្រ) ។ មនុស្ស​ភាគច្រើន​គួរប្រើ​ចំណុះ​ពី 100,000 ទៅ 200,000 យូ​នី​ត, ប៉ុន្តែ​មនុស្ស​ដែល​ផ្ទុក​វីរុស​ហ៊ី​វ អាច​ត្រូវការ​ច្រើន​ដល់​ទៅ 500,000 យូ​នី​ត​ក្នុង​ដូ​សនីមួយៗ
ចំពោះ​ទារក​ដែល​កើត​ជ្រាំង​ក្នុង​មាត់
សូម ​ផ្តល់​ថ្នាំ​ទឹក​ចំណុះ 200,000 យូ​នី​ត (2 មី​លី​លីត្រ តិ​ជាង ½ ស្លាបព្រា​កាហ្វេ), 4 ដង​ក្នុង​មួយថ្ងៃ សូម ​យក​កំណាត់​ស្អាត​មួយ​ចំរៀក​តូច រុំ​ចង្អុលដៃ​ស្អាត​ជ្រលក់​ថ្នាំ នី​ស្តា​ទីន ដាក់ចូល​មាត់​ទារក ហើយ​កៀរ​នៅក្នុង​មាត់ ឬ ប្រើ​ប្រដាប់​បន្តក់ថ្នាំ​ចូល​មាត់ ។ សូម​បន្ត​ឲ្យ​ថ្នាំ​សំរាប់​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត ក្រោយពី​ផ្សិត​យី​ស​នោះ​បានជា​បាត់ ឬ វា​អាច​កើតមក​វិញ
ចំពោះ ​ម្តាយ​ដែល​បំបៅ​ដោះ​កូន ហើយ​មាន​កើតរោគ​ផ្សិត​យី​ស​លើ​ក្បាលដោះ (រមាស់,ក្រហម​ងាំង ឬ ឈឺចាប់)
សូម ​ដាក់​ថ្នាំ នី​ស្តា​ទីន ចំណុះ​ពី 100,000 ទៅ 200,000 យូ​នី​ត ប្រភេទ​ថ្នាំ​ក្រែ​ម, ម្សៅ, ឬ ថ្នាំ​ទឹក លាប​លើ​ក្បាលដោះ​ឲ្យ​បាន 4 ដង​ក្នុង​មួយថ្ងៃ

ទារក​ទើបនឹង​កើត និង ការ​បំបៅ​ដោះ​កូន :~ ថ្នាំពេទ្យ


ទីណាគ្មានវេជ្ជបណ្ឌិត > ជំពូក 27: ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > វិធីបញ្ឈប់បញ្ហាធ្លាក់ឈាមក្នុងទារកទើបនឹងកើត: ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក
ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពីជំពូក​ជឿនលឿន​នៃ​សៀវភៅ​ទីណា​ គ្មាន​វេជ្ជបណ្ឌិត​ថ្មី


វីតាមីន ខេ (vitamin k), ហ្វី​តូ​មេ​ណា​ឌី​អុង (phytomenadione), ហ្វី​តូ​ណា​ឌី​អុង (phytonadione)

រាងកាយ ​មនុស្ស​យើង​ប្រើប្រាស់វីតាមីន​ខេ ដើម្បី​ធ្វើ​ឲ្យ​ឈាមកក ​និង​បញ្ឈប់​បញ្ហា​ធ្លាក់ឈាម។ ប៉ុន្តែ​ទារក​បាន​កើតមក​មិនសូវ​សំបូរវីតាមីន​ខេ, ដូច្នេះ​បើសិន​ជាមាន​ហេតុផល​ខ្លះ​ដែលទារក​ចាប់ផ្តើម​ធ្លាក់ឈាម​ វា​អាច​ទៅជា​គ្រប់គ្រង​លែង​បាន​ភ្លាម​មួយ​រំពេច។ បើ​ទារក​ទើបនឹង​កើតម្នាក់​ចាប់​ធ្លាក់ឈាម​ពី​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់​ វា(មាត់, ទងផ្ចិត,​ រន្ធ​គូថ) អ្នក​អាច​ផ្តល់វីតាមីន​ខេដើម្បី​ទប់ស្កាត់​បញ្ហា​ធ្លាក់ឈាម​ ខ្លាំងក្លា។ អ្នក​អាច​ផ្តល់វីតាមីន​ខេដល់ ​ទារក​តូច​ខ្លាំង ឬ​ទារ​កកើត​មិន​គ្រប់​ខែ(ក្រោម2គីឡូក្រាម) ដើម្បី​ទប់ស្កាត់​បញ្ហា​ធ្លាក់ឈាម​ពីព្រោះ​ភាគច្រើន​ពួកគេ​នឹងមាន​បញ្ហា​ ធ្លាក់ឈាម។ វីតាមីន​ខេ មិន​បញ្ឈប់​បញ្ហា​ធ្លាក់ឈាម​ក្នុង​កុមារ​ដែលមាន​អាយុច្រើន ​ឬ​មនុស្សពេញវ័យ​ឡើយ។
វិធីប្រើប្រាស់http://pool.hesperian.org/w/images/thumb/7/74/NBgrninject.png/30px-NBgrninject.png
សូម​ចាក់​វីតាមីន ខេ ចំណុះ 1 មី​លី​ក្រាម (មួយ​អំពូល​មាន​ចំណុះ 1 មី​លី​ក្រាម ឬ ½ អំពូល​នៃ​ចំណុះ 2 មី​លី​ក្រាម) គឺ​ចាក់​ចូល​ភ្លៅ​ផ្នែក​ខាងក្រៅ បន្ទាប់ពី​ទារក​កើត​បាន​អំឡុង 2 ម៉ោង ។
សូមកុំ​ចាក់​ច្រើន​លើស​កំណត់, វា​គ្មាន​ប្រយោជន៍ ហើយ​អាច​បង្ក​គ្រោះថ្នាក់ ។

No comments:

Post a Comment